ក្តាម
១. ព្រហាមផ្គរលាន់ ផ្គរមិនទុរជន
នឹងក្តាមឡើយណា ដូចកលសាច់ញាតិ
សន្តានផងគ្នា ដ្បិតចេញវស្សា
ផ្គរលាក្តាមទៅ។
២. ផ្គារមានមេត្តា ផ្គរផ្តាំក្តាមថា
ដ្បិតត្តាមកម្លៅ ថាវ៉ឺយអស់ក្តាម
ធ្វើរន្ធអោយជ្រៅ ខ្លូនឯងកម្លៅ
ជាសត្វតិរច្ឆាន។
៣. ដ្បិតអញនឹងទៅ អញអោយហៅចៅ
មកប្រាមព្រមាន ក្រែងអត់នឹងអញ
លំនៅកំបាំង។
៤. រកកៀនរកកោះ កន្លៀតចន្លោះ
ប្របខាងត្រពាំង គិតពីឥលូវ
កុំអោយដល់ប្រាំង ក្រែងដីរីងគាំង
កកាយពុំបាន។
៥. ដ្បិតអញនេះលឺ មនុស្សលោកនឹងធ្វើ
ក្បាលហងឯងភាន ថាវាពិសា
អត្មាឯងមាន ខ្លាញ់ពន់ប្រមាណ
វានឹងដុតឆី។
៦. មនុស្សលោកវាថា បុតក្តាមពិសា
នឹងអម្ពិលខ្ចី នឹងស្លឹកសណ្តែក
នឹងម្អមលាយថ្មី បុកពុំទាន់ឆី
ស្រក់ទឹកមាត់មុន។
Comments
Post a Comment