ដើមកំណើតជនជាតិវៀតណាម


 

ជនជាតិយួន មានដើមកំណើត នៅប្រទេសចិន ជាប់ជូជអំបូរ ម៉ុងហ្គោល នៅម្តុំខាងត្បូងក្រុងសៀងហៃ (ប្រទេសចិនដីគោក) តាមដីទំនាប់ដងទន្លេ យង់សេក្យង់  ពួកនេះមានដើមកំណើតពិតហៅថា ណានយ្វេ  យ្វេ ( ខ្មែរហៅថា វៀត)។

សូមបញ្ជាក់ថា មុនការលុកលុយ របស់ចិនមកលើតំបន់ភាគខាងត្បួងប្រទេសចិនសព្វថ្ងៃ ប្រហែលក្នុងសតវត្សន៏ ទី ៣ មុន គ.ស. មានជនជាតិពីរ រស់នៅលាយឡំគ្នា គឺពូក យ្វេ និង ពូក ឡូ។ បើតាមឯកសារចិន ជនបុរាណទាំងនោះមានខ្លួនទទេ លាបធ្មេញខ្មៅ ស៊ីម្លួ ធ្វើស្រែនឹងចបថ្មកាត់ ចេះធ្វើព្រួញលាបថ្នាំពុល។

ការលាយឡំគ្នានៃជនជាតិទាំងពីរក្រុមនេះមានឈ្មោះថា ពូកឡូយ្វេ ឬ យ្វេឡូ ដែលបានបង្កើតអាណាចក្ររបស់ខ្លូនមួយហៅថា ណានយ្វេ ដែលមានរាជធានីតាំងនៅ កង់តុង

ជនជាតិយូននេះគ្មានជប់ពូជអំបូរខ្មែរមនទេ។ ចំណែកឯជនជាតិដែលមានដើមកំណើតនៅជ្រោយ សុវណ្ណភូមិ ឬ ឥណ្ឌូចិនយើងនេះមានតែពីរអំបូរទេគឺ ខ្មែរមន និង ចាម។ ខ្មែរមន និង ចាមមានពូជតែមួយគី ពូជអូស្ត្រូអាស៊ី

 

Comments