ហេតុអ្វី មនុស្សឆ្លាតវៃ ច្រើនតែ នៅតែម្នាក់ឯកឯង?

មនុស្សដែលឆ្លាត ច្រើនតែនៅតែម្នាក់ឯង ដោយសារហេតុផលមួយចំនួន។
ជាដំបូង ជាមនុស្សឆ្លាតម្នាក់ ធម្មតា មានការចង់ចេះចង់ដឹង ដែលតម្រូវឱ្យគេចំណាយពេលវេលាសិក្សាដោយខ្លួនឯង (ឯករាជ្យ) មួយ, ដែលសម្រាប់ពួកគេ វាជារឿងដែលសប្បាយរីករាយ។
មនុស្សដែលឆ្លាត អាចមានការពិបាករាប់អានមិត្តភក្តិ ពោល គឺទំនាក់ទំនងសង្គមមួយ។មនុស្សដែលឆ្លាត មានចំណាប់អារម្មណ៍ផ្សេងដាច់អោយឡែក ចេញពីមនុស្សដែលមិនសូវឆ្លាតហើយពួកគេ ត្រូវតែបន្តធ្វើរឿងទាំងនេះតែម្នាក់ឯង ឬ ជាមួយនឹង មិត្តភ័ក្តិ ឬ ក៏ ពីរនាក់ប៉ុណ្ណោះ។
មនុស្សឆ្លាត មានញាណខ្លាំង អំពី សមត្ថភាពយល់ដឹងអំពីដំណើរការនៃការគិតរបស់ខ្លួន (metacognition) ។ ពួកគេ គិតអ្វីនៅក្នុងរបៀបផ្សេងដែលអ្នកផ្សេងទៀត មិនដែល ឬ គិតមិនដល់ ដែលធ្វើអោយពួកគេ ផ្ដាច់ចេញពីអ្នកដទៃ និង ចម្លែក ដោយសារក្នុងខួរក្បាលពួកគេ ពោរពេញទៅដោយរបៀបវារៈដ៏រវល់មមាញឹក។
ចុងក្រោយ តាមបទពិសោធន៍, មនុស្សឆ្លាត ពិតជាមានកម្រិតខ្ពស់នៃបញ្ញាផ្លូវចិត្ត និង សង្គម។ ពួកគេអាច រុករកឃើញ គោលការណ៍ស្មុគស្មាញនៃភាពទំនាក់ទំនងពឹងពាក់គ្នាទៅវិញ, និរន្តរភាព, វឌ្ឍនៈភាព, និង ឥរិយាបថប្រកបដោយក្រមសីលធម៌។ ពួកគេ មានត្រីវិស័យតម្រាឯករាជ្យ សម្រាប់ចង្អុលទិសបញ្ជារក្រមសីលធម៌ខាងក្នុងខ្លួន ដែលមិនធ្វើឱ្យ ព្រះវិហារឬវត្តអារាមគ្រប់គ្រងឥរិយាបថរបស់ពួកគេឡើយ។ ពួកគេ ជាធម្មតា ជ្រើសរើសជំហ ដែលគេមិនសូវរើស មកដោះស្រាយបញ្ហា ដែលធ្វើអោយអ្នកដទៃមើលឃើញថា ពួកគេ ជាមនុស្សដែលពិបាកយល់ នៅពេលដែលពួកគេ គ្មានចិត្តចង់អោយគេពិបាកនឹងយល់ពួកគេសោះឡើយ។

Comments