ប្រភេទមនុស្សដែល គ្រោះថ្នាក់ទាំងបីប្រភេទ តើមានអ្នកទេ?

ទោះបី ជាការសិក្សាស្រាវជ្រាវមួយចំនួន បានបែងចែកមនុស្សទៅជាពីរប្រភេទនេះហើយក្តី ក៏នៅតែមានការលំបាក សម្រាប់យើងគ្រប់គ្នានៅក្នុងមើលឲ្យដឹងច្បាស់ប្រាកដថាបុគ្គលនោះ ឬបុគ្គលនេះ មានចរិតលក្ខណៈ ល្អ ១០០% ឬក្នុងកម្រិតដែលយើងអាចវាស់វែងបានជាក់លាក់ណាស់។ យ៉ាងណាក៏ដោយ នៅក្នុងប្រភេទមនុស្សមួយក្រុម ដែលត្រូវបានគេចាត់ទុកថា ជាក្រុមមនុស្សពិបាក។ តើក្រុមនៃមនុស្សពិបាកមានប្រភេទណាខ្លះ?
ប្រភេទនៃក្រុមមនុស្សពិបាក ត្រូវបានបែងចែកជាបីផ្នែក (ឬលើស) ដូចខាងក្រោម៖

១. មនុស្សមិនព្រមស្តាប់ហេតុផល ជាប្រភេទមនុស្សដែលគិតតែខ្លួនត្រូវ មិនព្រមទទួលយកនូវហេតុផលរបស់អ្នកដទៃ ឬអ្នកជុំវិញខ្លួន។ មនុស្សប្រភេទនេះ ពិតជាពិបាកធ្វើការជជែក ឬចរចារជាមួយណាស់ ដោយសារតែពពួកមនុស្សប្រភេទនេះ ងាយនឹងប្រតិកម្មត្រឡប់ ហើយមិនងាយនឹងទទួលការកែតម្រូវឡើយ។

២. មនុស្សដែលស្តាប់ហេតុផល តែមិនដែលធ្វើតាម ហើយប្រឆាំង ល្មើសនឹងហេតុផលទាំងនោះ ។ ពពួកមនុស្សបែបនេះ តែងតែស្រប និងស្តាប់តែនឹងមុខ តែបន្ទាប់ពីនិយាយរួច នៅពេលដែលគេចង់ធ្វើអ្វីដែលពាក់ព័ន្ធនឹងហេតុផលដែលបាននិយាយនោះ តែងតែដើរបញ្ច្រាសទិស ដោយមិនខ្វល់ពីការនិយាយគ្នារួចនោះឡើយ។

៣. មនុស្សស្តាប់ហើយ មិនប្រឆាំង ក៏មិនប្រាប់ថាស្រប ហើយមិនព្រមបោះបង់ចរិតលក្ខណៈខ្លួន ។ វាហាក់ដូចជាមនុស្សប្រភេទនេះ បានបណ្តោយខ្លួនទៅតាមវាសនារួចទៅហើយ ។ ធម្មជាតិរបស់ខ្លួនបានមកប៉ុណ្ណា ដើរនៅផ្លូវតែប៉ុណ្ណឹង ដោយមិនព្រមកែប្រែ ឬលះបង់ នូវអ្វីដែលខ្លួនបានធ្វើខុសច្រំដែលៗឡើយ។



តើអ្នកជាមនុស្សប្រភេទណា? ប្រកាន់គោលជំហរនូវភាពជាវិជ្ជមាន ឬអវិជ្ជមាន? តើក្នុងចំណោមបីប្រភេទខាងលើនេះ មានរូបអ្នកដែរឬទេ? ចូរចងចាំថា អ្នកនឹងក្លាយទៅជាអ្វីដែលអ្នកគិត។ ដូច្នេះ ចូរគិត និងឲ្យតម្លៃខ្លួនអ្នកឲ្យបានខ្ពស់ ប្រកបដោយភាពវិជ្ជមាន ព្រមទាំងព្យាយាម អំណត់ធ្វើវាឲ្យបាន ដើម្បីទទួលបាននូវអ្វីដែលអ្នកដទៃមិនធ្លាប់បាន៕

Comments